រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ២០២២

នា​ព្រឹក​ថ្ងៃ​អាទិត្យ ០៩កើត ខែចេត្រ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០២២នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​មនុស្ស​ចាស់​រាជធានី​ភ្នំពេញ ចំនួន​៥២៥នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុង​ម្នាក់ៗទទួលបាន ថវិកា ៥០.០០០រៀល អង្ករ ២៥គីឡូក្រាម មី ០១កេសតូច ត្រីខ ០១យួរ ទឹកត្រី ០១យួរ និង​ប្រេងឆា ០១ដប​។







 

Previous Post Next Post