រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កិច្ចប្រជុំប្រចាំខែលើកទី9នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី2 តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយលោកជំទាវកុយ សុដានី រដ្ឋលេខាធិការ

ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តី ការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំខែលើកទី៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជា ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោង និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅ សកម្មភាពដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ សំណូមពរ និងបញ្ហាប្រឈមនានាដែលត្រូវពិភាក្សាជាមួយ ក្រុមការងារ PMU លើវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

 

 អង្គប្រជុំបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងសកម្មភាពការងាររបស់ក្រុមការងារភស្តុភារកម្ម បៃតង ក្រុមការងារមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ក្រុមការងារខ្សែសង្វាក់ត្រជាក់ ក្រុមការងារទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ ក្រុមការងារតាមដាន និងវាយតម្លៃ និងក្រុមការងារការធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។

 

 ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដែលបានសម្រេចលទ្ធផលការងារជាវិជ្ជមានក្នុងការរៀបចំតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ភុភារកម្ម ការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ៕

 






 

Previous Post Next Post