Saturday, April 30, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


​ខេត្តមណ្ឌលគិរី​ ៖​ យុវជន​ជនជាតិ​វៀតណាម​ម្នាក់​ បើក​ម៉ូតូ​ទាំង​ស្រវឹងស្រា​ ក្នុង​ល្បឿន​លឿន​ហើយ​មេឃងងឹត​ ត្រង់​ផ្លូវ​កោង​ចុះ​ចំណោត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​ខ្លួន​ ឯង​ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២២​ នៅ​ផ្លូវ​ក្រុង​ 3Mk36​ ស្ថិត​ភូមិ​ដោះ​ក្រមុំ​ សង្កាត់​សុខដុម​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។

 

​ ​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ៖​ ​ជន​បង្ក​មានឈ្មោះ​ ងៀង​ យុំ​ា​ង​យូ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ សញ្ជាតិ​វៀតណាម​ មុខរបរ​ជាង​ រស់នៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ស្នាក់​នៅ​បណ្តោះអាសន្ន​ ភូមិ​ជ្រៃ​សែន​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ជិះ​ម៉ូតូ​ម៉ាក​សេ​រ៉ូ​សព​ណ៍​ក្រហម​ មួក​គ្មាន​ កញ្ចក់​មាន​ ស្លាក​លេខ​គ្មាន​ ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​ 

 

១/​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ ឡុ​ង​ ស្រី​លាភ​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​មេ​មុត​ផ្សារ​ ឃុំ​មេ​មុត​ ស្រុក​មេ​មុត​ ខេត្ត​ត្បូងឃ្មុំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដោះ​ក្រមុំ​ សង្កាត់​សុខដុម​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ពណ៌​ខ្មៅ​ ស្លាក​លេខ​គ្មាន​ កញ្ចក់​មាន​ មួក​គ្មាន​ រង​របួសស្រាល​។​ 

 

២/​អ្នក​រួម​ដំណើរ​ឈ្មោះ​ ឡុ​ង​ ស្រី​មួយ​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់នៅ​ជាមួយ​គ្នា​ខាងលើ​ រង​បួស​ស្រាល​។​ ​

 

មូលហេតុ​ស្រវឹងស្រា​ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហើយ​មេឃងងឹត​ ត្រង់​ផ្លូវ​កោង​ចុះ​ចំណោត​ទៅ​បុក​ម៉ូតូ​មួយទៀត​នៅ​ខាងឆ្វេង​ដៃ​។​ ​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ប្រគល់​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​រីឯ​វត្ថុ​តាំង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សែន​មនោ​រម្យ​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕




 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136