រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាព ក្រចេះ-ប៊ិញយឿង ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ 2022

ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញសម្ពោធស្ពានបេតុងសរសៃដែកប្រវែង៣៦ម ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង (ស្ពានអណ្តែងដូន) ស្ថិតនៅព្រំប្រទល់រវាងសង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ សម្រាប់សម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ លើកកម្ពស់សោភ័ណភាពទីរួមខេត្តក្រចេះ ការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដូចជា៖ ភ្នំសំបុក អន្លង់ផ្សោត ទឹកជួរកាំពី ព្រះវិហារសរសរ១០០ និងតំបន់ដទៃៗទៀត ។

 

 តាមការបញ្ជាក់ពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ៖ ផ្តើមចេញពីការទំនាក់ទំនងមិត្តភាពជាប្រពៃណីលើកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង មិត្តភាពជិតស្និទ្ធ រវាងខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកបង្កើនសកម្មភាពសហប្រតិបតិ្តការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍រួមរបស់អាជ្ញាធរទាំងពីរ គណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង បានឧបត្ថម្ភថវិកាជួយដល់រដ្ឋបាលខេត្តក្រចេះក្នុងការសាងសង់ឡើងវិញស្ពានអណ្តែងដូន និងប្រគល់ការងារសាងសង់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ លើទំហំ និងបរិមាណការងារស្របតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់ស្ពានអណ្ដែងដូន អំពីបេតុងសរសៃដែកថ្មី ប្រវែង៣៦ម ទទឹង៨,២ម ស្ថិតនៅលើផ្លូវខេត្តលេខ៣៧៧ មកជំនួសស្ពានចាស់ ដែលកាលដើមឡើយជាប្រភេទដែកអ៊ីក្រាលឈើ ប្រវែង៣៧,៦ម ទទឹង៥ម មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ពុកផុយគ្រឿងបង្គុំជើងទម្រក្រោម និងក្តារក្រាលបណ្តោយ-ទទឹងទាំងស្រុង ពិបាកក្នុងការធ្វើដំណើរ ហើយអាចធ្វើចរាចរណ៍បានតែមួយកន្លងរថយន្តប៉ុណ្ណោះ មិនអាចជៀសគ្នាបាន ដោយទទឹងតូចចង្អៀត ។

 

 មានប្រសាសន៍ស្វាគមន៍ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយផ្អែកលើទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម មានភាពល្អប្រសើរ និយាយជារួមខេត្តក្រចេះ និងខេត្តប៊ិញយឿង កន្លងមកទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ។ 

 

 ឯកឧត្តមបន្តថា ៖ ក្នុងកិច្ចសហប្រតិបត្តិការលើកវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះ និងភាគីវៀតណាមតែងតែបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករបណ្តានិយោគគិនឆ្លងកាត់ ក្នុងការទិញ លក់ដូរទំនិញ និងការសម្របសម្រួលសួរសុខទុក្ខញាតិមិត្ត និងចេញ ចូលព្យាបាលជំងឺ ។

 

 ជាពិសេសក្នុងបរិបទដែលប្រទេសក្នុងពិភពលោកទាំងមូល បាននឹងជួបប្រទះជំងឺកូវីដ-១៩ធ្វើឱ្យបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ជាប់ព្រំដែននិងខេត្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយកចិត្តទុកដាក់ខ្ពស់ រួមគ្នាទប់ស្កាត់ និងការការពារពីការចម្លងជំងឺកូវីដ-១៩ ដោយរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន គ្រប់គ្រងបង្កាទប់ស្កាត់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ រួមគ្នាបង្កា ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ព្រំដែនក្នុងកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ។

 

 ឯកឧត្តមទាំងពីរ មានការសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង ត្រូវបានសម្ភោធ និងដាក់ឲ្យប្រើប្រាស់ នឹងបង្ករលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ការធ្វើគមនាគមន៍ ការដឹកជញ្ជូនទំនិញ និង ការធ្វើដំណើររបស់ប្រជាជនពីទីប្រជុំជន នៅផ្នែកកណ្តាលនៃក្រុងក្រចេះ ទៅបណ្តាស្រុក-ឃុំ និងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិនានារស់ខេត្តក្រចេះ ក៏ដូចជាការតភ្ជាប់រវាងខេត្តក្រចេះ ជាមួយតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយច្រកព្រំដែនអន្តរជាតិ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម ។








 

Previous Post Next Post