រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្រាវជ្រាវកំណត់មុខសញ្ញា ករណីបាញ់ប្រហារពលរដ្ឋ បណ្តាលឲ្យរបួស ២នាក់ នៅស្ទឹងត្រែង2022

ស្ទឹងត្រែង ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នំា២០២២នេះ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសំអាង កំពុងចុះស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យ ដែលបាញ់ប្រហារទៅលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមេសា ដែលកំពុងរាំផឹកស៊ីសប្បាយអបអរឆ្នាំថ្មីធ្វើឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។ 

 

កម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ជនដៃដល់ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលកំពុងរាំសប្បាយអបអរឆ្នាំថ្មី ដោយប្រើអាវុធខុសច្បាប់បាញ់រះទៅលើហ្វូងមនុស្សបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរមនុស្សចំនួន២នាក់។

 

 ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ ទោះបីប្រឹងរត់គេចខ្លួនដល់ទីណាក៏មិនរួចខ្លួនដែរ យូរនឹងឆាប់គង់តែសមត្ថកិច្ចឃាត់ខ្លួនបាននោះទេ។ 

 

ករណីបាញ់ប្រហារនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩យប់ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋមានគ្នាប្រមាណ៥ទៅ៦នាក់បានជុំគ្នាផឹកស៊ីអបអរឆ្នាំថ្មីបណ្តាលអោយមនុស្សពីនាក់របួសធ្ងន់ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

 

ជនរងគ្រោះទី១ឈ្មោះ ម៉េស ហ៊ីន អាយុជាង៤០ឆ្នាំ ជាប្រធានយុវជន ស.ស.យ.ក ឃុំសំអាង ត្រូវគ្រាប់កាំភ្លើងចំត្រគាកខាងឆ្វេង បានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ(លោកសង្ឃ) រាជធានីភ្នំពេញ។

 

 ទី២ឈ្មោះ ណែត ធន់ ភេទស្រីអាយុជាង៣០ឆ្នាំ ជាស្ត្រីមេម៉ាយរងរបួសដៃខាងស្ដាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។ ករណីបាញ់បោះនេះ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ប្រភេទអាកាចំនួន៣គ្រាប់ ក្នុងនោះមានមួយគ្រាប់បាញ់មិនផ្ទុះជាវត្ថុតាំង និងកំពុងធ្វើតាមដានជនសង្ស័យដែលគេចខ្លួនចេញពីភូមិដើម្បីឈានទៅចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

 

 






 

Previous Post Next Post