រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ឧបត្ថម្ភថវិកាចំនួន 2ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ ដើម្បីអបអរសាទរខួបលើកទី ១៥៩ ទិវាពិភពកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍" ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកថវិកា ចំនួន២ម៉ឺនដុល្លារ ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ អានី្ន សុខ អាន អនុប្រធានកាកបាទក្រហមកម្ពុជា។

 

 លោកជំទាវ អានី្ន សុខ អាន បានថ្លែងអំណរគុណដល់ ដល់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងប្រតិភូក្រុមប្រតិបត្តិសាខា ដែលបាននាំយកមកនូវថវិកាចំនួន ២ម៉ឺនដុល្លារ ឧបត្ថម្ភជូនកបាលក្រហមកម្ពុជានៅពេលនេះ។ 

 

លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បន្តទៀតថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ មាន់ស្រែនឹងគ្រោះមហន្តរាយផ្សេងៗ។






 

Previous Post Next Post