រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាលខេត្តកំពត បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធី ផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជី ដីធ្លី

នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាលខេត្តកំពត បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធី ផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជី ដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុក ជុំគីរី ខេត្តកំពត ដោយមានការចូលរួម ពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាខេត្ត ខេត្ត អាជ្ញាធរ ស្រុក មន្ទីរ ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ជា ម្ចាស់ ក្បាលដី ជាច្រើងនាក់ទៀត។ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង សូរិយោដីខេត្តកំពត លោក ដាញ់ សារី បានឲ្យដឹងថា ការចុះបញ្ជីមាន៥ដំណាក់កាលសំខាន់ៗ ទី១ ដំណាក់កាលត្រៀមរៀបចំ(ប្រកាសតំបន់វិនិច្ឆ័យ) ទី២ ប្រតិបត្តិការបច្ចេកទេស ទី៣ ការបិទផ្សាយឯកសារវិនិច្ឆ័យជាសាធារណៈ ទី៤ការសម្រេចលើឯកសារវិនិច្ឆ័យ និងទី៥ ការចែកប័ណ្ណជូនម្ចាស់ដី។ ហើយដើម្បីមានភាពងាយស្រួល ប្រជាពលរដ្ឋម្ចាស់ដីត្រូវយល់ដឹងនូវបញ្ហាមួយចំនួន ដូចជាឯកសារពាក់ព័ន្ធសុំចុះបញ្ជីដីធ្លី និងបញ្ហាពាក់ព័ន្ធនឹងយន្តការវាស់វែងជាដើម។ លទ្ធផលការចុះបញ្ជីដីធ្លីទូទាំងខេត្តសម្រេចបាន ៣៧៩ភូមិ ស្មើ ៧៧,០៤% នៃចំនួនភូមិសរុប ៤៨៨ ។ ប្រមូលទិន្នន័យសរុប ៦១៩ ៣៧៤ក្បាលដី ស្នើនឹង៧៧, ៤២% បានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៥១៣ ៥១៩ប័ណ្ណស្នើនឹង ៦៤,១៩% នៃក្បាលដីប៉ានស្មានសរុប ៨០០ ០០០ក្បាលដី ៕






 

Previous Post Next Post