Tuesday, March 15, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:១០​ នាទី - ជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានកូនបង្កើតចំនួន ៣នាក់ស្រី ត្រូវជាប្រពន្ធរបស់ ជនសង្ស័យឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 👉🏼 សង្ខេបរឿងហេតុ​ ៖ - នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨ និង ១០នាទីជនសង្ស័យចូលមកសារភាពថាខ្លួនបានសម្លាប់ប្រពន្ធកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៧ និង ០០នាទីខ្លួនបានឈ្លោះប្រែកជាមួយប្រពន្ធរឿងគាត់ចង់ចាកចេញពីជីវិតរបស់ខ្លួនហើយគាត់និយាយថាពេលដែលចេញពីបន្ទប់នឹងផុសលែងលះគ្នាជាមួយខ្លួនតាមបណ្ដាញសង្គមហ្វេសប៊ុកពេលនោះខ្លួនក៏បានឃាត់គាត់មិនឲ្យទៅប៉ុន្តែគាត់នៅតែមានៈរឹងរូសចង់ចាកចេញពីបន្ទប់ បន្ទាប់មកខ្លួនមិនចង់ឲ្យអ្នកជិតខាងលឺខ្លួនឈ្លោះប្រកែកគ្នាខ្លួនក៏ចាប់គ្រៀកកគាត់រហូតបណ្ដាលឲ្យស្លាប់មួយរំពេចតែម្ដងទៅ។ - ក្រោយពេលប្រពន្ធរបស់ខ្លួនស្លាប់ហើយខ្លួនព្យាយាមធ្វើអត្តឃាតដោយយកកន្សែងមកចងក នឹងយកកាំបិតចុងស្រួចមកចាក់ចំចុងដង្ហើមតែមិនស្លាប់មន្ទាប់មកខ្លួនមិនបានរត់ទៅណាទេបានដេកនៅក្នុងបន្ទប់ជួលជាមួយសពប្រពន្ធខ្លួនរហូតដល់ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ទើបខ្លួនរៀបចំអីវ៉ាន់មកស្រុកកំណើតរបស់ខ្លួនដោយទុកសពប្រពន្ធនៅក្នុងបន្ទប់ហើយចាក់សោរពីខាងក្រៅ។ លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨ និង ១០នាទីទើបខ្លួនសម្រេចចិត្តចូលមកសារភាពនៅអធិការនគរបាលស្រុកក្រគរ។ - ក្រោយពេលធ្វើកំណត់េហតុស្ដាប់ចម្លើយរួចសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ទទួលជនសង្ស័យ ១នាក់ទៅផ្នែកជំនាញនៃអធិការរដ្ឋាននគបាលខ័ណ្ឌសែនសុខ។ 👉🏼 តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៩និង ២៦នាទី ដើម្បីអនុវត្តនីតិវិធី​ ។



 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136