រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា

ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ទូទាំងខេត្តកំពត ក្រោមធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន នៅពហុកីឡដ្ឋានខេត្ត ព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២២ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ទូទាំងខេត្តកំពត ក្រោមធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តទៅមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភានិងរាជរដ្ឋាភិបាល ដែលជាក្រុមការងារចុះជួយក្នុងខេត្តកំពតនិង ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជ័យលាភីសរុបប្រមាណ ជាង៣៥០០នាក់ មកពីបណ្ដាក្រុងស្រុកទាំង៩ ក្នុងទូទាំងខេត្ត។ លោក តាក ហាប់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២១៖ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ផ្នែកចំណេះទូទៅទូទាំងខេត្ត មានបេក្ខជនដាក់ពាក្យប្រឡងចំនួន៥,០៣០នាក់ ស្រី២,៥៩៩នាក់ បេក្ខជនមក ប្រឡងសរុបចំនួន៤,៨៩៩នាក់ ស្រី២,៥៤០នាក់ ជាលទ្ធផល បេក្ខជនបានប្រឡងជាប់សរុបចំនួន ៣,៥៨៩នាក់ ស្រី២,០១២នាក់ស្មើនឹង៧៣,២៦% ក្នុងនោះ៖សិស្សនិទ្ទេសA ចំនួន៧៥នាក់ស្រី៤៥នាក់ សិស្សនិទ្ទេសBចំនួន២០២នាក់ស្រី១១៦នាក់សិស្សនិទ្ទេសC ចំនួន៥៥៩នាក់ស្រី៣៣៦នាក់ ។ ចំពោះ​សិស្ស​ជាប់​និទ្ទេស​A ចំនួន​៧៥​ នាក់​ទទួល​បាន​ម៉ូតូ​ហុងដា​ឌ្រីម​ ឆ្នាំ​២០១៩​ មួយ​គ្រឿង​ក្នុង​មនុស្ស​ម្នាក់​ ពានរង្វាន់អនុស្សាវរីយ៍​ចំនួន​១​ និង​ថវិកា​៤០ម៉ឺន​រៀល​ ។






 

Previous Post Next Post