រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

ព្រះពុទ្ធបដិមាទ្រង់ឈរប្រទានអភ័យ ឬប្រទានពរ ដែលបានកសាងនិង អារាធនាយាង មកតម្កល់នៅក្នុងវត្ត គឺព្រះនាម ព្រះពុទ្ធ វរជ័យមង្គល ទើបនិង កសាងហើយរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅ ទីអា រាមវត្ត មង្គលវ័ន ហៅវត្ត ស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ព្រឹកទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមវត្តមានអញ្ជើញជាអធិបតី និងកាត់ ខែ្សបូ ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ។ ពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នាឱកាសនេះ ក៏មានការអញ្ជើញ ចូលរួមពី លោកយាយ ឧបាសិកា ពេន យុត កុសលចិត្តាមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ត៍ និងជាប្រធានសីលវតី វត្ត មង្គលវ័ន ហៅវត្ត ស្វាយដង្គុំ ព្រមពុទ្ធ បរិស័ទចំណុះជិតឆ្ងាយ ។ ព្រះពុទ្ធ វរជ័យមង្គល ព្រះពុទ្ធប្រទានពរ មានកម្ពស់ ៩ ម៉ែត្រ ៩ តឹក ៩ ហ៊ុន និង ៩ លី ដឹកនាំកសាងដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ ព្រះអនុប្រធានលេខាធិកាដ្ឋាន គណ:សង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា និងជាព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ និងអាចារ្យ គណ:កម្មការ នៃវត្តមង្គលវ័ន ហៅវត្ត ស្វាយដង្គុំ ។ ពិធីបុណ្យបានប្រព្រឹត្តទៅរយ:២ ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែកុម្ភ: ឆ្នាំ ២០២២ ហើយសម្រាប់ឱកាសព្រឹកនេះ មានរៀបចំ ប្រគេនយាគូព្រះសង្ឃ និង ពិធីរាប់ បាតព្រះសង្ឃ វេរភត្តប្រគេនព្រះសង្ឃ និងសដារឆ្លងបញ្ចប់កម្មវិធី។ សម្រាប់ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តទៅដោយប្រកាន់តាមគន្លង ប្រពៃណី ព្រះពុទ្ធសាសនា សម្រាប់ពិធីបុណ្យនេះធ្វើឡើង ដើម្បីរម្លឹកដល់ថ្ងៃ ព្រះពុទ្ធ ជួបភិក្ខុ១២៥០ អង្គ សម្តែងបាតិមោក្ខ និងដាក់អាយុសង្ខារ។ ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង ដែលរួមមានទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ ភិក្ខុ និងទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅ ថ្ងៃ ១៥ ខែមាឃ ដោយឆ្នាំនេះត្រូវនឹងថ្ងៃពុធ ទី១៦ ខែកុម្ភៈ។ ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃ តែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង។ អង្គ ឬហេតុទាំង៤ ដែលកើត ឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទី២ ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០ អង្គ មកជួបជុំគ្នាក្នុងសំណាក់ ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុ ទាំងអស់នោះ សុទ្ធសឹងតែជាព្រះ អរហន្ត និងទី៤ ព្រះភិក្ខុ ទាំងអស់នោះសុទ្ធសឹងតែជា ឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។ រីឯការសម្តែងឱវាទ បាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការ មិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។ ក្រោយសម្តែងឱវាទ បាតិមោក្ខ រួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជា អគ្គសាវ័ក កំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារី បុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហា មោគ្គល្លាន ជាអគ្គ សាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។ ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ ខែ ទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់ បដិសន្ធិជាថ្មីឡើយ។ រយៈពេល ៣ ខែ ក្រោយ ព្រះអង្គក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម ៨០ព្រះ វស្សា។ មាឃបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ មិនមែនតែកម្ពុជាទេ សូម្បីតែប្រទេសដទៃ ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និងថៃ ជាដើម ដែលកាន់ព្រះពុទ្ធសាសនាផងនោះ ក៏ប្រារព្ធពិធីបុណ្យនេះដែរ ។ សម្រាប់ឱកាសថ្ងៃបុណ្យ មាឃបូជានេះដែរ គឺចំថ្ងៃបុណ្យចម្រើនជន្មាយុ ៩០ ឈានចូល ៩១ វស្សា លោកយាយឧបាសិកា ពេន យុត កុសលចិត្តាមហា ឧបាសិកាពុទ្ធ សាសនូបត្ថម្ត៍ និងជាប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្ត ស្វាយ ដង្គុំ ។ នៅក្នុងពិធីបុណ្យដ៏ចំរើននេះដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ ព្រះអនុប្រធានលេខាធិកាដ្ឋាន គណ:សង្ឃនាយក នៃព្រះរាជណាចក្រ កម្ពុជា និងជាព្រះចៅអធិការវត្ត ស្វាយដង្គុំ បានបួងសួង សូមគុណព្រះរតនត្រៃ បារមីថែរក្សាទឹកដីវតកតស្វាយដង្គុំ និងតេជះបុណ្យកុសលទាំងឡាយ ប្រក់ព្រំពរ ជ័យជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំង លោកយាយកុសលចិត្តាមហាឧបាសិកា ពេន យុត ព្រមទាំងក្រុមគ្រួសារគ្រប់ ពេលវេលា ៕






 

Previous Post Next Post