រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្រែកហៅទិញលៀស ធ្វើអោយប្រពន្ធអ្នកជិតខាងដែលកំពង់ដេកភ្ញាក់ពីដំណេក ប្តីខឹងក៍យកកាំបិតតាំងតោទៅអាលថ្ពាល់ឈា.ម.ស្រោចពេញខ្លួន.

ភ្នំពេញ÷ប្ដីប្រពន្ធពីរនាក់កំពង់ហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៍ស្រែកហៅទិញលៀស ស្រែកឮៗពេកបណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាង ធ្វើអោយប្រពន្ធអ្នកជិតខាងដែលកំពង់ដេកភ្ញាក់ពីដំណេកខឹងសម្បា បានប្រាប់ប្តី ប្តីមានកំហឹងក៍យកកាំបិតតាំងតោទៅអាលថ្ពាល់ឈា.ម.ស្រោចពេញខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបន្ទាប់ជួលមួយកន្លែង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រពភពីពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុ មានស្រ្តីម្នាក់កំពង់ហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៍ស្រែកហៅទិញលៀស ដោយស្រែកឮៗពេក បណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាងដែលកំពុងដេកក្នុងបន្ទប់ជាប់គ្នា ភ្ញាក់ពីដំណេកខឹងសម្បា បានប្រាប់ប្តី ឯប្តីក៍មានកំហឹងក៍យកបានយកអង្រែទៅគប់ទៅលើស្ត្រីខាងលើ តែមិនចំ ហើយក៍បានឈ្លោះទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសសៃកភ្លាមនោះជនបង្ករខាងលើក៍បានស្ទុះទៅយក កាំបិតតាំងតោទៅអាលថ្ពាលគាត់បន្ថែមទៀត បណ្តាលអោយឈាមហូស្រោចពេញខ្លួន។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាងបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនដែលនៅជិតកន្លែងកើយហេតុភ្លាមៗផងដែរ។ ក្រោយមកក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនិងរដ្ឋបាល ចោមចៅ៣ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនបង្កខាងលើមកសួរនាំ។ ជនបង្ករបានប្រាប់សមត្ថកិច្ចថា បុរសជាជនរងគ្រោះខាងលើតែងតែរងរឿងគាត់រហូត ទើបតែថ្ងៃនេះគាត់ខឹងជនរងគ្រោះដែលធ្វើអោយប្រពន្ធគាត់ភ្ញាក់ពីណេកក៍បានយកអង្រែទៅគប់និងបានយកកាំបិតតាំងតោទៅអាលមុខដូចឆ្នេះ។ បច្ចុប្បន្នជនបង្ករខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ៣ ធ្វើការឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




 

Previous Post Next Post