រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំងសមាជិក សមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ២០២២ ក្រោមប្រធានបទ "ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ" និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីចំនួន ៣០០នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ។ ស្ត្រីដែលបានចូលរួមចំនួន៣០០នាក់ ក្នុងនោះសង្កាត់លេខ១ ចំនួន១០០នាក់ សង្កាត់លេខ២ ចំនួន ៥០នាក់ សង្កាត់លេខ៣ ចំនួន៥០នាក់ និងសង្កាត់លេខ៤ ចំនួន១០០នាក់។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ "ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជសុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ"។ យើងត្រូវរួមគ្នា ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានល្អប្រសើរសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំ២០២២នេះ ដោយលើកទឹកចិត្តស្ត្រីទាំងនោះ ឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនត្រូវបន្តថែទាំសុខភាពទាំងម្ដាយទាំងកូនរហូតដល់កូនមានអាយុ២ឆ្នាំ។ ឯកឧត្តមបានបន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីមានដូចជា៖ ១.ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះឱ្យបាន ៤ដងតាមពេលវេលា ២.ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ៣.បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីទារកកើតរហូតដល់អាយុ៦ខែ ៤. ស្ត្រីមានផ្ទៃពោះ ស្រី្តជាមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣.ការពារ ៣.កុំ និងទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងពេលវេលាកំណត់។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាសុខភាពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួមផងដែរ និងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលបានចូលរួមចំនួន៣០០នាក់ មកពី៤សង្កាត់ក្នុងក្រុងព្រះសីហនុ ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួរ ឃីតមួយកញ្ចប់(សារុង១ ក្រមា១ ភួយ១ កន្ទេល១) ឃីតទារកមួយកញ្ចប់ មានម៉ាស់មួយកញ្ចប់ ជែលមួយដប និងថវិកា១០ម៉ឺនរៀល៕ 






 

Previous Post Next Post