Friday, February 18, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


លោកជំទាវ កិត្តិសង្គហបណ្ឌិត មែ៉ន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការ សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោសាលាខេត្ត ។ ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សា និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឧកញ៉ា លោកជំទាវ ថ្នាក់កិត្តយសសមាគមនារីខេត្ត ថ្នាក់ដឹកនាំមន្ទីរនិងសមាជិកាសមាគមនារីតាមមន្ទីអង្គភាព ប្រធានយុវជនទាំងបួន អភិបាលក្រុងស្រុក សមាជិកាសមាគមនារី ក្រុងស្រុក និងសប្បុរសជន ផងដែរ ។ ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត មានដូចខាងក្រាម៖ ១. លោកជំទាវ ហ៊ុន ចាន់ធី ជាប្រធានកិត្តិយសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្ត ២.លោកជំទាវ អ៊ុន សុគន្ធា អនុប្រធានកិត្តិយស ៣.លោកជំទាវ កង សោរ៍ធន អនុប្រធានកិត្តិយស ៤.លោកជំទាវថុង ធារី អនុប្រធានកិត្តិយស និងប្រគលសេចក្ដិសម្រច និងត្រា ជុន លោកស្រី យូ សុគន្ធ ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងងភិវឌ្ឍន៍ខេត្តកំពត៕





 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136