រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី លោកវរសេនីយ៍ឯក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ និងលោកវរសេនីយ៍ទោអ៊ុន ប៊ុនធីម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនមន្ត្រីប៉ុស្តិ៍នគបាលរដ្ឋបាល ចោមចៅ១ ចំនួន៣រូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងការបំពេញភារកិច្ចចាប់ចោរឆក់។ ថវិការដែលទទួលបានរួមមាន៖ ១- ថវិកាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ១នាក់ ១លានរៀល ២- ថវិកាឯកឧត្តមស្នងការ ១នាក់ ៥០ម៉ឺនរៀល ៣- ថវិកាអភិបាលខណ្ឌ អ្នករបួសធ្ងន់ ចំនួន១លានរៀល អ្នករបួសស្រាល ចំនួន ៤០ម៉ឺនរៀល ៤- ថវិកាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អ្នករបួសធ្ងន់ ចំនួន១លាន២០ម៉ឺនរៀល របួសស្រាល ចំនួន៦០ម៉ឺនរៀល ៥- ថវិកាចៅសង្កាត់ចោមចៅទី១ ចំនួន១០០ដុល្លា ជាមួយនេះផងដែរ កម្លាំងទាំង៣នាក់ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេង និងឯកឧត្តមស្នងការ ព្រមទាំងថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជំងឺ មិនថាបុរស ឬ ស្ត្រី ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់យើងខ្ញុំនាពេលនេះផងដែរ៕





 


Previous Post Next Post