រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត​កូរេបេីកលឿនជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុកគូថរថយន្តសុីណាពីក្រោយពេញទំហឹងបែកកញ្ចក់ខ្ទេចពីក្រោយ...

ភ្នំពេញ÷រថយន្ត​កូរេដឹកឥដ្ឋមួយគ្រឿងបេីកបរក្នុងលឿនអកហ្សេីជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូថរថយន្តសុីណាពេញទំហឹងបណ្ដាលឲ្យបែកកញ្ចក់ផ្នែកពីខាងក្រោយខ្ទេចរងការខូចខាតអស់ស្ទើតែទាំងស្រុង។ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២និង២០នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១២ៈខែ​មករា​ឆ្នាំ​២០២២ ត្រង់ចណុចទល់មុខខែប​បាយស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ។ យោងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុនពេល​ហេតុការនេះបានកើត​ឡើងគេបានឃើញរថយន្ត​ម៉ាកសុីណា ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-7182 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿនបំរ៉ុងបត់ឆ្វេង ក៏ស្រាប់តែមានរថយន្តកូរេ ពណ៌ខៀវមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងផ្នែកពីខាងក្រោយ មណ្តាលឲ្យរថយន្តទាំងពីរគ្រឿងបែកកញ្ចក់និងរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អអ្នកបើកបរទាំងសងខាងរួចផុតពីគ្រោះថ្នាក់។ ក្រោយកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមកដល់​ដើម្បីត្រួតពិនិត្យ​មើលរួចរាល់ទើបធ្វើការវាស់វែងនឹងយករថយន្តទាំងពីរគ្រឿងមកដាក់អែបខាងផ្លូវ រួចទុកពេលឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបភាគីខាងរថយន្តកូរ៉េដែលជាអ្នកបង្កព្រមសងសំណងរាល់ការខូចខាតទៅឲ្យម្ចាស់រថយន្តម៉ាកស៊ីណានោះដើម្បីបញ្ចប់រឿង៕



 

 

Previous Post Next Post