រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ  ជូនមន្ត្រីអន្តរាគមន៍ពិសេស ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សី។

ក្នុងឱកាសនោះដែរ កម្លាំងអន្តរាគមន៍ពិសេស ក៏បានគោរពនិងថ្លែងអំណរគុណចំពោះលោកស្នងការរង និងក្រុមការងារ ជាពិសេសឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ដែលមានជម្ងឺ និងជួបការលំបាក៕


Previous Post Next Post