រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និង លោកជំទាវ ហ៊ីវ រតនា តំណាងលោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ ដែលជាម្ចាស់អំណោយផ្ទះ ព្រមទាំងក្រុមការងារមួយចំនួន បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ផ្ទះលេខ ២៨៣ ត្រូវបានប្រគល់ជូនលោកយាយ យ៉ែម អ៊ីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកយាយរស់នៅជាមួយចៅកំព្រាបីនាក់ បន្ទាប់ពីម្ដាយរបស់គេបានស្លាប់ដោយសារជំងឺ និងបន្ទាប់ពីឪពុកគេបានចាកចេញពីពួកគេទៅរស់នៅកន្លែងផ្សេង។ គួររំលឹកថា ពេលម្ដាយពួកគេស្លាប់ និងឪពុកចាកចោលនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏ធ្លាប់បានឲ្យក្រុមការងារយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកផ្ដល់ឲ្យពួកគាត់ម្ដងរួចទៅហើយ ក្នុងដោះស្រាយជីវភាព រហូតដល់ពេលនេះបានសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសារគាត់ទៀត។ បន្ថែមលើអំណោយផ្ទះខាងលើ លោកយាយ និងចៅៗក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញ ទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ជាបន្តទៀត ដែលបានធ្វើនៅទីតាំងរួមគ្នាក្នុងវត្តបារមីមានបុណ្យ ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 






 

Previous Post Next Post