រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសព និងនាំយកបច្ច័យចូលបុណ្យចំនួន ៨លានរៀន ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនលោកស្រី នួន សុខានី ត្រូវជាភរិយា សពលោក ឡុង វិរៈ អាយុ ៣៣ឆ្នាំ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០:០៥នាទី ក្រោយចេញពីបំពេញភារកិច្ច ធ្វើដំណើរត្រលប់ទៅផ្ទះ នៅភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងពេលនោះដែរ ក្រុមគ្រួសារសពក៏បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមស្នងការ និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទ៕






 

Previous Post Next Post