រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាលទេសចរណ៍ខេត្តកែប ចុះណែនាំអាជីវករលក់សំបុត្រទូកទេសចរណ៍នៅផែកោះទន្សាយឲ្យចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងណែនាំអ្នកបើកបរទូកទេសចរណ៍ និងទូកសហគមន៍ឲ្យបំពាក់ពោងសុវត្ថិភាព

ខេត្តកែប៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ភោគ សំអុន ស្នងការរងទទួលការងារនគរបាលទេសចរណ៍ បានដឹកនាំកម្លាំងការិយាល័យនគរបាលទេសចរណ៍ ចុះណែនាំដល់អាជីវករលក់សំបុត្រទូកដឹកភ្ញៀវទេសចរណ៍នៅផែកោះទន្សាយឲ្យចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិឲ្យបានត្រឹមត្រូវ និងផ្ទុកចំនួនមនុស្សតាមការកំណត់។ 

 

ទន្ទឹមនោះក៏បន្តចុះពិនិត្យ,ណែនាំដល់ម្ចាស់ទូកនិងអ្នកបើកបរទូកសហគមន៍ ទូកដឹកភ្ញៀវទេសចរណ៍ទាំងអស់ឲ្យបំពាក់អាវពោងសុវត្ថិភាព និងត្រូវបំពាក់សម្ភារៈបរិក្ខារ និងឧបករណ៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។ 

 

ចំណែកអ្នករួមដំណើរក៏ត្រូវពាក់អាវពោងឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខនេះ៕ 






 

Previous Post Next Post