រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្ទុះមីន២ករណី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់មនុស្ស០៣នាក់, បាត់ខ្លួនម្នាក់ និងរបួសធ្ងន់ស្រាល០២នាក់

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស០៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បាត់ខ្លួនម្នាក់ និងរបួសធ្ងន់ស្រាល០២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ឱ្យដឹងថា មានករណីផ្ទុះគ្រាប់ និងផ្ទុះមីនតោនចំនួន០២ករណីផ្សេងគ្នា ក្នុងភូមិតែមួយ។ ករណីទី១៖ កើតឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹក ដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូង បណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះ ហួន លី អាយុ៤៣ឆ្នាំ ជាកងទ័ពវរៈ៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩។ ករណីទី២៖ ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីព្រឹក នៅចំណុចវាលជាសជើងភ្នំមុំ៣ បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន០២នាក់ បាត់ខ្លួនម្នាក់ និងរបួសធ្ងន់ស្រាលចំនួន០២នាក់។ លោកថា ករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ៕



 

Previous Post Next Post