បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២២ បានចាត់ឱ្យលោក រវសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក រួមសហការី បាននាំយកថវិកា ចំនួន ៥០០,០០០ រៀល (ហាសិបមុឺនរៀលគត់) និង ទឹកត្រជាក់កាំមួយកន្រ្ទក ចុះសួរសុខទុក្ខ លោកស្រី វរសេនីយ៍ត្រី ធួន មុំ នាយផ្នែកក្របខ័ណ្ឌនិងបៀវត្សរ៍ នៃការិយាល័យបុគ្គលិក ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ។ លោក វរសេនីយ៍ឯក យី ប៊ុនរឿង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ពីក្តីស្រលាញ់ ការយល់សុខទុក្ខ និងការលើកទឹកទឹកចិត្តដល់នគរបាលដែលសម្រាកព្យាបាល ថវិកាទាំងនេះវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅ បានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ និងទោះបីយ៉ាងណាក៏សូមឱ្យនគរបាលគ្រប់រូប ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19) និងជម្ងឺផ្សេងៗ ផងដែរ ។ ក្នុងឱកាសនោះ លោកស្រី វរសេនីយ៍ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោស្នងការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងគិតគូរនិងជួយដល់មន្ត្រីក្រោមឱវាទដែលកំពុងជួបការលំបាក និងផ្តល់ភាពកក់ក្តៅជារៀងរហូតមក។ សូមប្រសិទ្ធិពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕