រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញធ្វើការសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋធ្វើការសាងសង់លំនៅដ្ឋានប៉ះពាល់លើចំណីផ្លូវសាធារណៈ

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញធ្វើការសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋធ្វើការសាងសង់លំនៅដ្ឋានប៉ះពាល់លើចំណីផ្លូវសាធារណៈ ដោយមិនមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅទីកន្លែងនោះសុំឯកឧត្តម ជួយសម្របសម្រួល ក្នុងភូមិស្វាយធំ សង្កាត់ក្រំាងអំពិល ក្រុងកំពត ខេត្តកំពត ។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង លោកចៅសង្កាត់ និងខាងជំនាញពាក់ព័ន្ធដទៃទៀត។ បន្ទាប់ពីបានស្ដាប់ពីការរៀបរាប់និងសូមណូមពរពីប្រជាពលរដ្ឋ និងម្ចាស់សំណង់រួចមក ឯកឧត្តម បានឱ្យម្ចាស់ដីពីមុនទៅសាលាសង្កាត់ដើម្បីធ្វើជាលាយលាក់អក្សរឱ្យបានច្បាស់លាស់ ពេលដែលគាត់បានលក់ដីឱ្យម្ចាស់សំណង់ខាងលើនេះទំហំប៉ុណ្ណា ហើយបានឱ្យចៅសង្កាត់ត្រួចពិនិត្យឱ្យច្បាស់លាស់ ពេលដែលដឹងទំហំដីអ្នកលក់ឱ្យអ្នកទិញក្រោយប៉ុណ្ណា ត្រូវវាស់ប្រវែងនឹង បើសិនមានការបញ្ជាក់ច្បាស់ថាអ្នកទិញមានការធ្វើសំណង់នេះលើសដីដែលគាត់បានទិញ ត្រូវតែថយក្រោយទៅទំហំដែលគាត់បានទិញវិញ ក្នុងពេលដោះស្រាយនោះបើម្ចាស់សំណង់មានការត្រួចពិត្យឡើងវិញដោយខ្លួនឯង ហើយមានការយល់ព្រម និងឯកភាពគ្នានោះ សំណង់នេះត្រូវដំណើរការឡើងវិញ បើសិនជាមិនទាន់ដោះស្រាយគ្នាចប់ទេនោះ អាជ្ញាធរក្រុងនិងចេញលិខិតផ្អាកការសាងសង់ភ្លាម ។ ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន ក៏បានទទួលយកសូមណូមពរពីប្រជាពលរដ្ឋក្នុងដំបន់នោះ អំបីការសាងសង់ប្រព័ន្ធលូរបង្ហូរទឹក សងខាងផ្លូវ និងដាក់អំពូលភ្លើងបំភ្លឺ ជូនពលរដ្ឋក្នុងភូមិតាមការសូមណូមបរផងដែរ៕





 

Previous Post Next Post