រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត​ និងមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត

នាព្រឹក​ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២២​ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២​ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត​ និងមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត គណៈ​អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។ របៀបវារៈនៃ​កិច្ច​ប្រជុំ​មាន​ ១.​ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត។ ២.​ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត។ ៣.​ពិនិត្យ​ និងអនុម័ត លើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្ត​ការ​ងាររបស់រដ្ឋបាលខេត្ដ។ ៤.​ពិនិត្យ​ និងអនុម័ត លើរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្ត​ការ​ងារ​របស់រដ្ឋបាលខេត្ដ ៥.​ពិនិត្យ​ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត ចាប់ពី​ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ៦.​ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភបាលខេត្ត ( ៧.​ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ​សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ។ ៨.​ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្ត ។ ៩.​ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្ត។ ១០.​ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។ ១១.​ពិនិត្យ​ និងអនុម័ត លើរបាយការណ៍ស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២១។ ១២. ពិនិត្យ​ និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវីនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤។ ១៣.​ពិនិត្យ​ និងអនុម័ត លើប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥។ ១៤. ពិនិត្យ​ និងអនុម័ត លើលទ្ធផលនៃការអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពរ ក្នុងអង្គវេទិកាផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០។ ១៥. សេចក្តីផ្សេងៗ៕





 

Previous Post Next Post