ភ្នំពេញ÷រថយន្តកូរេដឹកឥដ្ឋមួយគ្រឿងបេីកបរក្នុងលឿនអកហ្សេីជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូថរថយន្តសុីណាពេញទំហឹងបណ្ដាលឲ្យបែកកញ្ចក់ផ្នែកពីខាងក្រោយខ្ទេចរងការខូចខាតអស់ស្ទើតែទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១២ៈខែមករាឆ្នាំ២០២២ ត្រង់ចណុចទល់មុខខែបបាយស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញរថយន្តម៉ាកសុីណា ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-7182 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿនបំរ៉ុងបត់ឆ្វេង ក៏ស្រាប់តែមានរថយន្តកូរេ ពណ៌ខៀវមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងផ្នែកពីខាងក្រោយ មណ្តាលឲ្យរថយន្តទាំងពីរគ្រឿងបែកកញ្ចក់និងរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អអ្នកបើកបរទាំងសងខាងរួចផុតពីគ្រោះថ្នាក់។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនឹងយករថយន្តទាំងពីរគ្រឿងមកដាក់អែបខាងផ្លូវ រួចទុកពេលឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបភាគីខាងរថយន្តកូរ៉េដែលជាអ្នកបង្កព្រមសងសំណងរាល់ការខូចខាតទៅឲ្យម្ចាស់រថយន្តម៉ាកស៊ីណានោះដើម្បីបញ្ចប់រឿង៕