រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នារសៀល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះ​ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពត

នារសៀល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះ​ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអុីង​កម្ពុជា​ អញ្ជើញបិទការប្រកួតកីឡាទូកប្រពៃណី "ទូកនាគ" ទូកកានូ-កាយ៉ាក់​ និងទូកករ៉ូអ៊ឹងជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៨ ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការប្រកួតអស់រយៈពេលពីរថ្ងៃក្រោមកិច្ចសហការរៀបចំដោយ​គណៈកម្មការរៀបចំការប្រកួតថ្នាក់ជាតិនិងរដ្ឋបាលខេត្តកំពត​ប្រព្រឹត្ត​ទៅ​នៅ​តាម​ដង​ព្រែក​កំពត​។  
ក្នុង​ពិធី​ដោយ​បាន​ការ​ចូលរួម​ពី​ ឯកឧត្ដម​ មា​ស​ សារិន​ អនុ​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​រង​ខេត្ត​ ឯកឧត្ដម​ លោក​ ជំទាវ​ សមាជិក​ សមាជិកាក្រុម​ប្រឹក្សា​ខេត្ត​ លោក​ លោក​ស្រី​ ប្រធាន​អនុប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡា​ករ​ កីឡា​ការិនី​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ​។ 
ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​ មាន​នៅ​រូប​ខាង​ក្រោម​៕



Previous Post Next Post