រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នៅរសៀលថ្ងៃនេះ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូន William Guang ប្រធានគណបក្សខ្មែរក្រោក និងអ្នកពាក់ព័ន្ធទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់…


ភ្នំពេញ÷នៅរសៀលថ្ងៃទី២៤ ខៃធ្នូ ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងនោះមានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ប្រមាណជាង១០នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួតាមនីតិវិធី។

នៅព្រឹកថ្ងៃដដែលនេះ នគរបាលខណ្ឌពោជិសែនជ័យ ក៏បានបញ្ជូនក្រុមជនពាក់ពន្ធ័ចំនួន៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ពន្ធ័ការប៉ុនប៉ងយករថយន្តជាវត្ថុតាងទៅដុតបំផ្លាញចោល ដើម្បីបំផ្លាញភសត្តុតាង ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីពាក់និងករណីដូចគ្នានេះដែរ។

សូមបញ្ជាក់ថា វេលាម៉ោងប្រមាណ១០នឹង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។

ក្រុមចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។





Previous Post Next Post