រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សង្វេកណាស់បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្ត ម៉ាកmasdaបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម



ភ្នំពេញ÷បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបើកមកបុកពីក្រោយកៀរដួលបោកក្បាលពេញទំហឹង កាលពីវេលាម៉ោង ៧ និង ៤៥ នាទីថ្ងៃទី ២១ ខែមវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែតក្នុងសង្កាត់ព្រៃស  ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះទា វុទ្ធី ភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបរជាងជាងផ្សារដែក ស្នាក់នៅខណ្ឌដង្កោ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HH-8414ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកmasdaពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8366បើកមកពីក្រោយស្របគ្នាកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី


  


Previous Post Next Post