កំពង់ចាម÷យុវតីជាសិស្សសាលាថ្នាក់ទី១២ៈម្នាក់ត្រៀមខ្លួនដើម្បីត្រឡងយកសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)ទៅហើយនោះត្រូវបានជនដៃដល់ជាឃាតកមានគ្នាចំនួន០៦ៈនាក់ បានចាប់រំលោភហើយសម្លា ប់យ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចកំពុងដុតដៃដុតជើងនឹងស្រាវជ្រាវដើម្បីស្វែងរកឃាតកដែលបានរំលោភហើយសម្លា ប់មកលើរូបយុវតីម្នាក់ជាសិស្សសាលាថ្នាក់ទី១២ៈ ខណៈពេលដែលប្រជាពលរដ្ឋនិងមហាជនបានថ្កោលទោសយ៉ាងខ្លាំងក៏ដូចជាមានការទាមទារឲ្យកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនជនដៃដល់ជាឃាតករួមនឹងបក្ខពួកឲ្យបានយកមកផ្ដន់ទារទោសទៅតាមផ្លូវច្បាប់។
រហូតមកដល់ថ្ងៃទី២២ៈខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវេលាម៉ោង០២ៈនឹង១៥នាទីរសៀលទើបកម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាជាមួយនឹងកងកម្លាំងប្រជាការពារនៅក្នុងភូមិប៉ាងនឹងភូមិបុស្សថ្លាន់ជាច្រើននាក់បានចុះទៅចាប់ខ្លួនបក្ខពួកជាឃាតកបានម្នាក់ដែលបានរំលោភហើយសម្លា ប់ទៅលើយុវតីជាសិស្សសាលាថ្នាក់ទី១២ ជាទីព្រៃផ្សៃដែលប្រទេសជាតិយើងមិនអាចទទួលយកបាន។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីមិត្តភ័ក្ររបស់ជនរងគ្រោះម្នាក់ប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងយុវតីដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីក្នុងសាលារៀនតែម្នាក់ឯងធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ដាច់ស្រយាលទើបបណ្ដាលឲ្យជនដៃដល់ជាឃាតកររួមជាមួយនឹងបក្ខពួករបស់គេមានចំនួន០៦ៈនាក់ទៀតបាននាំគ្នាស្ទាក់ចាប់យុវតីជាជនរងគ្រោះដែលមានចរិកស្លូតបូតយកខ្សែមកទាក់កហើយអូសយកទៅរំលោភសេពសន្តវៈនៅលើរូបរាងកាយរបស់នាងហើយហើយជនដៃដល់ជាឃាតករសម្លា ប់ដើម្បីបំបាត់ភស្តុតាងតែម្ដង។
ពាក់ព័ន្ធនៅក្នុងករណីនេះដែរ លោក អឹត និត្យជាមេ ឃុំចំការអណ្ដូងបានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះមាន ឈ្មោះឌីម អេងជូ ភេទស្រី កើតនៅឆ្នាំ២០០៥ មុខរបរជាសិស្សសាលាថ្នាក់ទី១២ៈត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៦ៈនាក់នាំបក្ខពួកចាប់រំលោភ បានសម្រេចហើយសម្លា ប់ជនរងគ្រោះនៅវេលាម៉ោង៥ៈល្ងាច ត្រូវនឹងថ្ងៃទី២០ៈខែវិច្ឆិកា ឆ្នាំ២០២១ ហេតុការណ៍ដែលបានកើតឡើងនេះគឺត្រង់ចំណុចនឹងភូមិលេខ២ៈម្ដុំផ្លូវឡើងទៅភូមិ១១ៈឃុំចំការអណ្ដូង ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។