រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនលើស្ពានជ្រោយចង្វាព្រោះតែតូចចិត្តនិងឪពុកម្ដាយបន្ទោសឱ្យមិនបានសម្រេចដោយមានអ្នកជួយសង្គ្រោះទាន់..

ភ្នំពេញ÷ក្មេងស្រីម្នាក់តូចចិត្តនឹងឪពុកម្ដាយបងប្អូនស្ដីបន្ទោសឱ្យបន្តិចបន្តួចសោះស្រាប់តែដើរឡើងមកលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាពងលោតទឹកសម្លា ប់ខ្លួនតែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋក្រឡេកឃើញទាន់នាំគ្នាជួយសង្គ្រោះរួចផុតពីសេចក្ដីស្លា ប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ៈនឹង៤០នាទីល្ងាច ថ្ងៃទី២៤ៈខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាកម្ពុជាជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ក្មេងស្រីរងគ្រោះមាន ឈ្មោះ ចនស្រីណន ហៅម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី១១ៈ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី មានស្រុកកំណើតរស់នៅខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅជាមួយនឹងឪពុកម្ដាយនៅខណ្ឌសែនសុខ។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញក្មេងស្រីរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរពីរង្វង់មូលគួចកាណុងហើយក៍បានឲ្យកង់បីឈប់រួចដើរឡើងមកលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាដើរបណ្ដើរយំបណ្ដើរនៅក្នុងដៃរបស់នាងមានកាន់ទូរសព្វមួយគ្រឿងទៀតផង ខណៈពេលមកដល់ពាក់កណ្ដាលស្ពានក៏ឈប់ហើយយកដៃរទៅតោងលើបង្កាន់ដៃស្ពានរួចស្រែកយំ ទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានមានការសង្ស័យក៏នាំគ្នារត់ទៅចាប់នាងហើយរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកទទួលយក បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៍បានចុះមកដល់ធ្វើការសាកសួរទៅដល់រូបនាងតែនាងមិនព្រមនិយាយស្ដីបែរជាស្រែកយំកាន់តែខ្លាំងឡើងទើបសមត្ថកិច្ចសម្រេចចាប់នាងដាក់លើម៉ូតូរួចដឹកយកទៅកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការសួរនាំនិងអប់រំទៅដល់រូបនេះកុំឱ្យគិតខ្លីបែបនេះបន្តទៅទៀត ក្រោយមកនាងក៏បានទប់អារម្មណ៍និងស្មារតីបានទើបនិយាយប្រាប់លេខទូរសព្ទឪពុកម្ដាយទៅដល់សមត្ថកិច្ច។


ក្រោយពីបានទទួលទូរសព្ទឪពុកម្ដាយដែលក្មេងស្រីបានប្រាប់នោះហើយ សមត្ថកិច្ចក៏ប្រញាប់ប្រញាល់ធ្វើការទាក់ទងទៅឪពុកម្ដាយនិងសាច់ញាតិឲ្យមកទទួលយកនាងពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៅផ្ទះវិញទាំងទឹកភ្នែករលីងរលោងមិននឹកស្មានដល់ថាកូនស្រីរបស់គាត់គិតខ្លីប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនដោយសារតែឪពុកម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចតែប៉ុណ្ណោះ។

Previous Post Next Post