ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងដែលកំពុងតែបត់ឆ្លងផ្លូវបណ្ដាលអោយរងការខូចខាតបន្តិចបន្តួចចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវឆាប់ពាន់រុស្ស៊ី ក្នុងសង្កាត់កាកាទី១ៈ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ផលលិតនៅឆ្នាំ២០១៣ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AT-1008 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តហ្វតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-4797កំពុងតែបត់ឆ្លងផ្លូវមកខាងឆ្វេងមិនប្រុងប្រយ័ត្នទើបបណ្ដាលឱ្យបុរសជាអ្នកជិះម៉ូតូជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយពេញទំហឹងបណ្ដាឲ្យរងការខូចខាតបន្តិចបន្តួចតែសំណាងល្អម្ចាស់ម៉ូតូរួចផុតពីសេចក្ដីស្លា ប់។
ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌មានចុះទៅដល់ទើបភាគីខាងម៉ូតព្រមទទួលខ្លួនជាអ្នកខុសហើយព្រមយកម៉ូតូទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕