រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជិះម៉ូតូលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុកជាមួយនឹងរថយន្តពីក្រោយបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់...



ភ្នំពេញ÷បុរសម្នាក់បើករថយន្តមួយគ្រឿងសុខៗត្រូវបានបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យម៉ូតូនឹងរថយន្តរងការខូចខាតយ៉ាងដំណំ ម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរបង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៏មានពីបងប្រុសម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងរូបគាត់បានឃើញបុរសម្នាក់បើកបររថយន្តម៉ាកoyota Rushមួយគ្រឿងពាក់ពណ៌សស្លាកលេខភ្នំពេញ2BB-8318បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នងទិសដៅពីលិចមកកើតខណៈពេលមកដល់ត្រង់ចំណុចទល់មុខភ្លើងstopឆ្លងមិនទាន់នឹងផុតផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1AK-5027 ជិះធ្វើដំណើរស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុកពីក្រោយផ្នែកខាងស្ដាំពេញទំហឹងធ្វើឲ្យរថយន្តហើយនិងម៉ូតូរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបែកជើងខាងឆ្វេងតែមិនទៅមន្ទីរពេទ្យទេព្រោះគាត់ខ្វះថវិកា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានកុបបានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។




Previous Post Next Post