រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងចម្រុះចុះពិនិត្យ និងកំពុងជម្រៀសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់លើកទី២នៅក្រុងប៉ោយប៉ែត..

បន្ទាយមានជ័យ÷ កម្លាំងចម្រុះចុះពិនិត្យ និង ជម្រៀសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់ជាលើកទី០២នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមមន្ត្រីក្រោមឱវាទ កងកម្លាំងចម្រុះ កងកម្លាំងនគរបាល កម្លាំងយោធា និងកម្លាំងកងរាជអាវុធ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងចុះសួរសុខទុក្ខ រៀបចំសម្ភារៈរបស់បរប្រជាពលរដ្ឋត្រៀម ជម្លៀសពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែន មកទីទួលសុវត្ថភាព។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រសាសន៍ថា ទឹកជំនន់ដែលហូរតាមបណ្តោយអូរព្រំដែនកម្ពុជា.ថៃដែលបង្កឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋនេះ ជាលើកទី០២ហើយ ដែលមកទល់ថ្ងៃនេះ ឃើញថា មានជាង១០០គ្រួសារហើយដែលកំពុងប៉ះពាល់ និងជម្លៀសមកទីទួលសុវត្ថភាពបានចំនួនជាង៧០គ្រួសារគិតត្រឹមថ្ងៃត្រង់ទី២០ ខែតុលា ឆ្នាំ២០២១នេះ។ លោកបានបញ្ជាក់ថា ទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់លំនៅឋាននេះ មួយផ្នែកគឺជាភ្លៀងដែលនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផ្ទាល់ និងមួយផ្នែកទៀត ទឹកធ្លាក់មកពីប្រទេសថៃដែលបានបើកទំនប់បង្ហូរ តែភាគីថៃប្រាប់ថា មិនបើកកំហុកនោះទេ។ ជាការយកចិត្តទុកដាក់ អាជ្ញាធររួមទាំងកម្លាំងចម្រុះ បានជម្លៀសប្រជាពលរដ្ឋ និងចុះរៀបចំសម្ភារ របស់របរជាមួយប្រជាពលរដ្ឋនាំមកទីទួលសុវត្ថភាព និងរៀបចំត្រៀមលក្ខណៈជាស្រេច ដូចជាទូក កាណូត និងសម្ភារៈសង្គ្រោះផ្សេងៗ ព្រោះក្រសួងឧតុនិយមបានចេញសេចក្តីប្រកាសថា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ។










Previous Post Next Post