រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អនិច្ចាណាស់! កុមារអាយុ​ជាង១ឆ្នាំម្នាក់ស្លាប់ ក្រោយ​ពីវង្វេងក្នុងព្រៃ​នៅស្រុកកោះធំអស់​១០ថ្ងៃ

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) កាលពីថ្ងៃទី១៨ ខែសីហា បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថា សាកសពកុមារម្នាក់ត្រូវបានរកឃើញ។

 

 ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារ​ ដែលបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ ក្រោយពីដើរចូលព្រៃហើយវង្វេងពីពូរបស់គេ ។ 

 

ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះ។ សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ 

 

ការស្លាប់ដ៏គួរអោយសោកស្តាយនេះ គឺជាការរំលឹកមួយ​ដល់អាណាព្យាបាលទាំងអស់ សូម​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុកដាក់ចំពោះ​កុមារតូចៗ ដែល​អាចនឹងវង្វេងទិសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ

 

 




 

Previous Post Next Post