រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប,,,

ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២៨ ខែ សីហាឆ្នាំ២០២១ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង មន្ត្រីអ្នកមុខអ្នកការមួយចំនួនក្នុងទៀត។ 

 

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់តំណាងនាំយកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបនាពេលនេះ ដែលបានបង្ហាញឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចទាំងទ្វេរ ចំពោះកងកម្លាំង មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក នានាក្នុងខេត្តសៀមរាប ជាពិសេស សកម្មភាពនេះ គឺជាវិធីមួយ សម្រាប់ដោះទាល់ជួយទៅដល់កសិករក្រីក្រដែលជាអ្នកដាំមៀនប៉ៃលិន ក្នុងកាលទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

 

 លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា បន្ទាប់ពីទទួលបានផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែននេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែកភ្លាមៗ ទៅដល់រដ្ឋបាលក្រុងស្រុកទាំង១២ , មន្ត្រីរាជការជាក្រុមការងារជួរមុខ , កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញភារកិច្ចក្នុងកិច្ចការពារ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាផងដែរ ។

 

 ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ឋិក្នុងលោក និងបារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា ជួយតាមថែរក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបប្រទះតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 

 

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោសែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន ហើយសម្តេចតេជោ មានប្រសាសន៍ថា នៅពេលប្រមូលទិញបាន សម្តេចនឹងយកទៅចែកជូនកងទ័ពនគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ ដែលនេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេក ហើយសម្ដេចក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ ហើយជាដំណោះសម្រាប់រយៈពេលខាងមុខ គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និង ខេត្តប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។

 

 សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ឯកឧត្តម ហ៊ីង ប៊ុនហៀង , ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ ( ទិញពីកសិករ ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ ប៉ុន្តែសម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង សម្តេចតេជោ បញ្ជាក់បន្ថែមថា សម្តេចអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាក តែសម្តេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង ៕






 

Previous Post Next Post