រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់បើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកនិងជញ្ជាំងខូចខាតយ៉ាងដណំ...!

ភ្នំពេញ÷ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីមួយគ្រឿងបោះពួយលឿនដូចហោះ ជ្រុលចង្កូតទៅបុកជញ្ជាំងរីឯរថយន្តខូចខាតស្ទើរទាំងស្រុងចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ ស្រមោលសូន្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩: ២០ នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២០១១ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរស់ ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត camryមួយគ្រឿងពណ៌ស ពាក់ស្លាកលេខបាត់ដំបង2C-9199ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូងឆ្ពុះទៅទិសខាងកើត បើកបរ ក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅ បុករថយន្តជញ្ជាំងពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុងចំណែកម្ចាស់ រថយន្តក៏គេចខ្លួនបាត់ស្រមោលសូន្យបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

 

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះ មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ថាន នគរបាលសែនសុខរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ 

Previous Post Next Post