រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តធុនធំព្រលះរថយន្តតូ២គ្រឿងបណ្ដាលរងការខូចខាតយ៉ាងដំណំនៅតាមបណ្ដោយផ្លូវហាន់ណូយ...

ភ្នំពេញ÷រថយន្តធំមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉េគ្រឿងដែលធ្វើដំណើរនៅខាងមុខហាយក៏បន្តទៅបុកជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:២៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើរថយន្តម៉ាកកូរ៉េពណ៍សមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម3A-0978 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាន់ណូយ ជាមួយនឹងរថយន្តការកុមារពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-1604 បើកបរស្របទិសដៅគ្នា ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកបររថយន្តធុនធំម៉ាកhyundaiពណ៍សមួយគ្រឿងពាក់ស្លាកលេខចង្កូតស្ដាំKPS-0208 បើកមកពីក្រោយក្នុងល្បឿនលឿនហើយក៏បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្តទាំងពីរគ្រឿងនោះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
Previous Post Next Post