រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ដណែនាំអ្នកសារព័ត៌មានទាំងអស់ឲ្យគោរពក្រមសីលធម៌នៃការផ្សព្វផ្សាយព័ត៌មាន

 ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅតែបន្ដណែនាំឲ្យអ្នកសារព័ត៌មាន ទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈនៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីឲ្យសារធារណ ជនអាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។ 

 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «អ្នកសារព័ត៌មាន មានវិជ្ជាជីវៈមានសារសំខាន់ណាស់ដែលធ្វើឲ្យប្រទេសជាតិទាំងមូលប្រែប្រួលនិងរីកចម្រើន»។ ឯកឧត្តមបានបន្ដថា៖ នៅសតវត្សរ៍ទី២១នេះអ្នកសារព័ត៌មានមានសារសំខាន់ដោយសារកត្ដាបីគឺកត្ដាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាសារព័ត៌មាន ដូចនេះ ក្រមសីលធម៌នៃការផ្សាយព័ត៌មានគឺអាចធ្វើឲ្យពិភពលោករីកចម្រើនបានលឿន។ សំឡេង៖ «សារសំខាន់នៃព័ត៌មានវាសំខាន់ធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើនឬធ្លាក់ចុះគឺព័ត៌មានហ្នឹងឯង អ៊ីចឹងហើយបានសតវត្សរ៍ទី ២១នេះ យើងឃើញថា មានការរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថាសតវត្សរ៍ទី២១ដែលមានការរីកចម្រើននេះ ហើយបាត់វិញយ៉ាងលឿន អាស្រ័យដោយសារកត្តាបីគឺបញ្ហាដែលយើងរកឃើញអ៊ីនធឺណិតនេះគឺជាកត្តាធំណាស់ដែលធ្វើឲ្យ ការ ផ្លាស់ប្ដូរព័ត៌មានបានលឿនឆាប់រហ័ស ទីពីរគឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺវារុញឲ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន។ 

 

មួយទៀតយើងដឹងហើយថាបណ្ណាល័យសកលមួយដែលធ្វើឲ្យយើងយកពីប្រភពដែលយើងតែ និយាយថាពិភពលោកនៅនឹងចង្អុលដៃរបស់យើង។ កត្តានេះវាជាកត្តាមួយដែលធ្វើឲ្យមានការប្រែប្រួលនៅក្នុងសតវត្សរ៍ទី២១ ក្នុងសង្គមបច្ចុប្បន្នឆ្នាំ២០២១នេះ មានការប្រែប្រួលនៅក្នុងសកលលោក ការក្រឡាប់ចាក់មួយចំនួនក្ដីក៏អាស្រ័យទៅដោយការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសារព័ត៌មាន។ជាការពិតគេតែងនិយាយថាព័ត៌មានអត់មានផលិតអ្វីចេញទេ វាមិនដូចសេវាឧស្សាហកម្មផលិតរបស់នេះរបស់នោះ. ប៉ុន្តែសារព័ត៌មានគឺជាស្នូរដែលធ្វើឲ្យអ្វីៗបានប្រែប្រួល។ 

 

ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១ ដោយការរីកចម្រើននេះដែលធ្វើឲ្យយើងបានឃើញមានការឈ្លោះគ្នារវាងអ្នកកាសែតដែល មានអាជ្ញាប័ណ្ណ អ្នកកាសែតបោះពុម្ពអ្នកកាសែតធ្វើការនៅវិទ្យុ ទូរទស្សន៍ ជាមួយអ្នកកាសែត ហ្វេសប៊ុក»។

 

 ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ ឯកឧត្តម បានលើកឡើងថា សម្រាប់អ្នកសារព័ត៌មានគឺមានសិទ្ធ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការ បរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងឱកាសនោះដែរ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំនិងទទួលបានព័ត៌មានដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះ បណ្តាលឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ 

 

ដូចនេះហើយលោកបានបញ្ជាក់ថា៖ អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឲ្យការអនុវត្តន៍នោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ របស់សង្គម៕


 




 


Previous Post Next Post