រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកបង្កមានការភ្ញាក់ផ្អើល!!!!!!

ខេត្តបន្ទាយមានជ័យ៖ ប្រទះឃើញសាកសពបុរសវ័យជាង៥០ឆ្នាំម្នាក់ អណ្តែតក្នុងស្ទឹងមួយកន្លែង ស្ថិតនៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វេលាម៉ោង៧និង ៣០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។ 

 

លោកវរសេនីយ៍ឯក សែស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថាជនរងគ្រោះពិតជា​បានស្លាប់​ដោយសារលង់ទឹក ព្រោះគ្មានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទ័ណ្ឌឡើយ។ 

 

លោកអធិការបន្តថា៖ យោងតាមការសួរនាំរបស់ក្រុមគ្រួសាររបស់សព បានឲ្យដឹងថាមុនកើតហេតុ​ជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅរកត្រីនិងដាក់មោងក្នុងស្ទឹងមួយកន្លែងនៅចុងភូមិ លុះម៉ោង​៧និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសពអណ្តែតទឹក។ 

 

បច្ចុប្បន្នសពត្រូវសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាម​ប្រពៃណី៕


 

Previous Post Next Post