រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រន្ធត់ណាស់!!រថយន្តដឹកអិតបុករថយន្តក្រឡុកបេតុងពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៤ នាក់...

 ភ្នំពេញ÷ មនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯ​មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះរថយន្ដដឹកឥដ្ឋមួយគ្រឿងដាច់ប្រាំងជ្រុលទៅបុកជាមួយនឹងរថយន្ត​ក្រឡុកបេតុងពេញ ទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ២០ នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ ១ក្នុងសង្កាត់និរោធខណ្ឌសច្បារអំពៅ រាជធានីភ្នំពេញ។ 

 

តាមប្រប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកឥដ្ឋ ១គ្រឿងពណ៌សលាយខៀពាក់ស្លាកលេខភ្នំពេញ3D-0319បើកបដោយបុរសម្នាក់មិនស្គាល់​អត្ដសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុកើយហេតុខាងលើ ក៏ដាច់​ប្រាំងហើយក៍ជ្រុលទៅបុកជាមួយនឹងរថយន្តក្រឡុកបេតុងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 5A-0738បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីជើង​ទៅត្បូង​​ស្រប​​ទិស គ្នាហ្វ្រាំងមិនទាន់ក៍បុកពីក្រោយរថយន្តខាងស្តាំពេញទំហឹង បណ្ដាលឲ្យមនុស្ស​ប្រុសស្រីចំនួន ៤ នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងគៀបជាប់នៅក្នុងរថយន្តរងរបួសបន្ទាប់​មកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ 

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងហើយ យករថយន្តនិងវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។





Previous Post Next Post