រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់..

 ភ្នំពេញ:បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបាន ជិះម៉ូតូ បឆ្លង ផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង៥០ នាទី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នៅក្បែរstopទួលទំពូង តាមបណ្ដោយផ្លូវម៉ៅស៊ីទុង កែងនឹងផ្លូវ ១៦៣ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយ គ្រឿង ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-5175ធ្វើដំណើរតាម បណ្តោយផ្លូវ ១៦៣ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះ ការប្រុងប្រយ័ត្ន ក៏មាន ម៉ូតូ មួយគ្រឿងទៀតម៉ាកឌូក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Gg-7257ជិះដោយបុរសម្នាក់ទិស ដៅគ្នា ពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូសង់០១២ ដួលបោក នឹង ខ្នុរបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការ វាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញរងចាំ ដោះស្រាយគ្នាតាមផ្លូវច្បាប់។





 


Previous Post Next Post