រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមត្ថកិច្ច ឃាតខ្លួនបុរសម្នាក់ប្រទះឃើញក្រាមសរថ្លាចំនួន២១កញ្ចប់

 

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង៣ម៉៣០នាទីរំលងអាធ្រាត កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យទី១ បានចុះល្បាតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យ១ មកដល់ចំនុច​ ​ ផ្លូវបេតុង ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ (ចំណុចកើតហេតុ) ឃើញជនសង្ស័យឈ្មោះម៉ាន់ ឌឹម ចាន់ធី កំពុងធ្វើដំណើរដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យក៏ប្រទះឃើញមានក្រាមសរថ្លាចំនួន២១កញ្ចាប់ថង់តូចដែលជនសង្ស័យ​ទុកក្នុងហោប៉ៅខាងស្តាំក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឹម ចន្ធី ​យកមកធ្វើការសាកសួរនៅប៉ុស្ដិ៏នគរ​បាល​រដ្ឋ​បាលស្ទឹងមានជ័យទី១ ជនសង្ស័យ ឈ្មោះ ឌឹម ចន្ធីភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ​ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)។ 

វត្ថុតាង និងសម្ភារៈចាប់យករួមមានក្រាមពណ៌សថ្លាចំនួន២១កញ្ចប់ថង់តូច​ ទូរសព្ទ័ចាស់១គ្រឿង​ ម៉ូតូ ១គ្រឿង ម៉ាក Scoopy ស្លាកលេខភ្នំពេញ 1HA 4192 បច្ចុប្បន្នជនសង្ស័យឈ្មោះ ឌឹម ចន្ធី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕





 

Previous Post Next Post