រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋបាលខេត្តកណ្ដាល ចេញប្រកាសព័ត៌មានករណី ពលរដ្ឋលើកគ្នាតវ៉ានៅដីចម្ការបារាំង ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល រហូតឈានដល់ការបិទផ្លូវជាតិលេខ៥១ និងផ្ទុះអាវុធរបួសមនុស្សម្នាក់

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០ ២១នេះ បានសេចក្ដីជូនដំណឹងស្ដីពី​ការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ហើយក្នុងនោះក៏បានបណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់យោធា ១គ្រាប់។ 

នៅក្នុងសេចក្ដីជូនដំណឹងបានបកស្រាយថា ដីចម្ការបារាំងនោះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោង​រៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតប្រើ​ប្រាស់​សម្រាប់វិស័យបរិស្ថាន ពោលគឺត្រៀមទុកជាទីតាំងសម្រាប់ដាក់សំរាម និងសំណល់រឹងចុងក្រោយក​ម្រិតតំបន់។ 

ទន្ទឹមនឹងនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក៏បាននិងកំពុងខិតខំ​សិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលបាន​អាស្រ័យផល ពិតប្រាកដក្នុងរង្វង់ដីចម្ការបារាំង ដែលមានទំហំប្រមាណ ២៨០ ហិកតា។ 

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖









 

Previous Post Next Post