ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងពេលកំពុងជិះម៉ូតូដឹកប្រពន្ធមកពី ខេត្តស្វាយរៀង ត្រូវបានរថយន្តធុនធំមួយគ្រឿងបើកបរចេញពីផ្លូវលំ មួយខ្សែឆ្ពោះមកកាន់ផ្លូវជាតិលេខ ១ ហើយក៏ជ្រុលចង្កូតមកបុកហើយ កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្ករការភ្ញាក់ផ្អេីល កាល ពីវេលាម៉ោង ០១ និង ០៥ នាទី ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុង ភូមិវាលស្បូវ សង្កាត់ ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជន
រងគ្រោះខាងលើបានជិះម៉ូតូស្កុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1GB-5948 មួយគ្រឿងដឹកប្រពន្ធធ្វើដំណើរ ទិស ដៅពីខេត្តស្វាយរៀងមករាជធានីភ្នំពេញមកដល់ចំណុចកើតហេតុត្រូវ
បានរថយន្តធុនធំមួយគ្រឿងបើកបុកនិងកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
សពជនរងគ្រោះមានឈ្មោះកែវ សារុំ ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរជ័យខេត្តកំពត មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្ននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីកើតទៅលិច រហូតដល់ចំណុចកើតហេតុក៏មានរថយន្តយីឌុបមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6917 ដែលធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាក៏បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសជាជនរងគ្រោះបែកក្បាលធ្លាយ ខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។
Tags:
គ្រោះថ្នាក់ចរាចរណ៏