រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាត់ខ្លួនតាចាស់វ័យ៦៩ឆ្នាំម្នាក់ ក្រោយកាប់ស្ត្រីម្នាក់៤ពូថៅស្លាប់នៅស្រុកព្រះនេត្រព្រះ ព្រោះទំនាស់ព្រំដីស្រែ!​!​!

ខេត្តបន្ទាយមានជ័យ៖តាចាស់វ័យ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពយកពូថៅដៃ កាប់សម្លាប់ស្រី្តម្នាក់វ័យ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រោះទំនាស់រឿងព្រំដី ហើយបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០ ២១។ 

 

 លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនដោយកម្លាំងការិល័យកម្រិ តធ្ងន់/ស្រាល សហការជាមួយកម្លាំង អធិការដ្ឋានន គរបាលស្រុកព្រះនេត្រព្រះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 

 

ជនសង្ស័យមានឈ្មោះ ចយ សឺន ភេទប្រុស អា យុ៦៩ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ រីឯជនរងគ្រោះមានឈ្មោះ ស៊ូ សូង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅ ភូមិជាមួយគ្នា។ 

 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសា សន៍ថា មុនចាប់ខ្លួនកាលពីវេលាម៉ោង១២និ ង០៥ នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅជនសង្ស័យបានយកពូថៅដៃ កាប់ទៅលើក្បាល ស្រ្តីជ នរងគ្រោះ ចំនួន០៤ពូថៅបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ រួចជនសង្ស័យបានរត់គេចខ្លួន លុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយស្រាវជ្រាវជនសង្ស័យត្រូវបានចាប់ខ្លួនយកមកសួរនាំ និងចាត់ការតាមនិតី។

 

យោងចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា កន្លងមករវាងខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់ រឿងព្រំដីស្រែ៕

 

 



Previous Post Next Post