រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុកជាមួយរថយន្តស៊េរីទំនើប នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់....

 

រាជធានីភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុកជាមួយរថយន្តស៊េរីទើប ដែលកំពុងបើកបរស្របទិសគ្នា រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបឋម ពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8801 បើកតាមបណ្ដោយផ្លូវសុធារស ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ចង្កូតសាំ PSHN 0115 បើកក្នុងទិសដៅស្របគ្នា បានបុករថយន្ដគេពីក្រោយ បណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង ភ្លាមៗសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានមកដល់ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕







 

Previous Post Next Post