ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនបណ្តាលបុកជាមួយរថយន្តបែនដឹកដីមួយគ្រឿងរួចបន្តប្លោងទៅបុករថយន្តស្ទូចដែលចតនៅស្ងៀមបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗនៅចំនុចទីតាំងកើតហេតុ កាលពីវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក DUKE ពាក់ស្លាកលេខ ភ្នំពេញ 1CZ-0003 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ណាមួយមេឃកំពុងភ្លៀងផងក៏ជ្រុលទៅបុកគូថរថយន្តបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខ ក៏ប្លោងខ្ទៀតទៅបុករថយន្តស្ទូចមួយគ្រឿងទៀតដែលគេចតនៅស្ងៀមក្បែរចញ្ចើមផ្លូវបណ្តាលអោយក្បាលជនរងបែកក្បាលដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។
ក្រោយហេតុការណ៍នេះភ្លាមៗរថយន្តបែនដឹកដីមិនព្រមឈប់ទេក៏បន្តដំណើរទៅមុខចេញពីចំនុចកើតហេតុ ។
ជនរងគ្រោះមានឈ្នោះ វី វាស្នា អាយុ៣២ឆ្នាំ មានមុខរបរជាជាងដែក និងជាងភ្លើង បច្ចុប្បន្នរស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើកំណត់ហេតុការវាស់វែង និងប្រគល់សាកសពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។