រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុង អស់ស្ទើរទាំងស្រុង នៅខណ្ឌសែនសុខ

 

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តា លឲ្យឆាបឆេះឃ្លាំងសម្ភារស្តុកទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ភ្លាមៗ។

 

ក្នុងករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវស ហព័ន្ធរុស្សុី ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេ ញ។ ម្ចាស់ឈ្មោះ ហាក់ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការគ្រប់គ្រងការដ្ឋាន។

បើតាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថានៅមុនពេលកើតហេតុខាង លើពួកគាត់បាននាំគ្នាក្រោកពីដំណេករួចហើយរៀបចំខ្លួនងូតទឹកទៅបំ ពេញកាងារ ដោយពួកគាត់បានស្នាក់នៅក្នុងការដ្ឋានខណៈនោះក៏ស្រាប់ តែឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងចេញពីក្នុងឃ្លាំងស្តុកទំនិញ បណ្តាលឲ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាសន្ធោសន្ធៅតែម្តងហើ យពួកគាត់បាននាំគ្នាប្រញាប់ប្រញ៉ាល់ទាញទុយោទឹកដើម្បីបាញ់ទប់ស្កា ត់ដែរ ដោយមើលឃើញស្ថានភាពភ្លើងកាន់តែឆេះខ្លាំង ទើបធ្វើការទំនា ក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់ ដើម្បីចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់។ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេនិងមិនបណ្ដា ល ឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយគ្រាន់តែខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ស្កុតរុំទុយោ, កៅអី, ជក់ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះឃ្លាំងស្តុ កទំនិញ ក្នុងការដ្ឋានប៊ូយ៉ុងអស់ស្ទើរទាំងស្រុង ជាប្រភេទសំណង់ ទូកុង ទីន័រ ទំហំ០២ម៉ែត្រ x ០៨ម៉ែត្រ។ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន០៤គ្រឿងនិងប្រេីប្រាស់ទឹកអស់ ០៤ឡា ន ស្មើ១៦ម៉ែត្រគូប ដោយប្រើពេលវេលារយៈពេល៣០នាទី ដើម្បីបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ នាថ្ងៃខែឆ្នាំដដែល ៕






 

Previous Post Next Post