រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត២គ្រឿងប្រលះគ្នាពេញទំហឹងនៅផ្លូវបំបែកជា៤រងករខូចខាតទាំងសងខាងសំណាងល្អមិនមានអ្នករងរបួសនោះទេ


ភ្នំពេញ៖ រថយន្តពីគ្រឿងបានប្រលះគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅផ្លូវបំបែកជាបួនតែសំ ណាងល្អមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០នា ទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយវិថីព័រណ៏កែងនឹងវិថីអយស្ម័យយានឧត្តមរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុ នពេលកើតហេតុគេបានឃើញ បុរសម្នាក់ បើករថយន្តម៉ាកព្រូសពណ៍ក្រហមមួយមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BD-5587 បើកបរក្នុងទិសដៅ ពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈពេលមកដល់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរស ម្នាក់ដែល ជាជនជាតិកូរ៉េបើកបររថយន្តស៊េរីទំនើបម៉ាកទីប៉ូលី ពណ៍សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AP-2658 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ត្រង់ចំណុច កើត ហេតុខាង លើជ្រុលទៅ បុកចំពីចំហៀងផ្នែកខាងឆ្វេងនៃ រថយន្តព្រោះពេញទំហឹងបណ្ដាលឲ្យរងការខូច ខាត យ៉ាងដំណុំ តែសំណាងល្អនាក់បើក បរទាំងសងខាងមិនមាននាក់ណាម្នាក់រងការគ្រោះថ្នាក់នៅ ក្នុងហេតុការណ៍នោះទេ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ ហើយទាក់ទង ទៅផ្នែកជំនាញការិយាល័យ ចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែង និងយក រថយន្ ដទាំងពីរគ្រឿង ទៅ រក្សាទុករងចាំដោះ ស្រាយគ្នានៅពេលក្រោយ។ 




 

Previous Post Next Post