រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រទះឃើញបុរសម្នាក់បានដេកស្លាប់ក្នុងបឹង ករណីឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯង

ខេត្តកណ្ដាល÷ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីឆក់ត្រីឆក់ខ្លួនឯង(ស្លាប់)នៅចំណុច បឹងដូនជាតិក្រៅ ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ យុង យ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ 

វត្ថុតាងចាប់យក៖ 

១-ដុំអាំងវរ័ទ័រ(ដុំឆក់ត្រី)ចំនួន០១ 

២-អាគុយកម្លាំង៤០អំពែរចំនួន០១ 

៣-ដងឆក់ចំនួន០២ សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់គាត់តែងតែចេញទៅនេសាទត្រី ជារៀងរាល់ថ្ងៃ ដោយប្រើឧបករណ៍ឆក់ត្រី ។

 លុះនៅថ្ងៃទី២៥.០៥.២០២១ វេលាម៉ោង១២និង២០នាទី ប្រពន្ធត្រឡប់មកពីវត្តមិនឃើញប្តី (ជនរងគ្រោះ) ក៏សួរអ្នកជិតខាងគេប្រាប់ថា ជនរងគ្រោះទៅរកត្រី រហូតដល់ម៉ោង១៨និង០០នាទីថ្ងៃ ដដែល ប្រពន្ធពុំឃើញប្តី (ជនរងគ្រោះ) មកផ្ទះវិញក៏នាំកូននិងអ្នកជិតខាងដើររក តែពុំឃើញដល់ថ្ងៃ ទី២៦.០៥.២០២១ វេលាម៉ោង៧និង០០នាទី ប្រពន្ធកូន និងអ្នកជិតខាង បាននាំគ្នាចេញដើររកជន រងគ្រោះបន្តទៀត នៅក្នុងបឹងដូនជាតិក្រៅ រហូតដល់ម៉ោង១២និង៣៥នាទី ក៏បានឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងបឹងដូនជាតិក្រៅហើយក្រុមគ្រួសារបានយកជនរងគ្រោះមកផ្ទះ ។ 

តាមការបំភ្លឺរបស់ឈ្មោះ រិន សារឿន ដែលបានទៅឃើញជនរងគ្រោះដំបូងថា ជនរងគ្រោះ ស្លាប់ផ្កាប់ មុខខ្លួន នៅលើដងឧបករណ៍ឆក់ត្រី ដោយខ្នងជនរងគ្រោះស្ពាយអាគុយ និងដុំឆក់ ហើយដង្គៀបកុង តាក់ ជនរងគ្រោះខាំជាប់នឹងមាត់ ។ ការពិនិត្យ សាកសពនៅលើដងខ្លួន អវ:យវ:ជនរងគ្រោះ ពុំមាន ស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ មាត់ជនរងគ្រោះជាំខ្មៅ ។ 

តាមការសន្និដ្ឋាន ៖ របស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តឧបករណ៍ឆក់ត្រី ក្រោយពិនិត្យ សាកសព គ្រូពេទ្យបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕





 

Previous Post Next Post