រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ដឹងការពិតហើយរឿងលុយ៣បាវ ជាង១៨លានខ្មែរនោះ គ្រួសារនិយាយថាស្មានតែស្លាប់បាត់ហេីយ

 ទីបំផុតលោកពូកាន់លុយរាប់លានរៀលរកគ្រួសារគាត់ឃេីញហេីយ គូព្រេងមិនព្រាត់អាយុមិនអស់មិនស្លា.ប់(បែកគ្នា២០ឆ្នាំ)ពេលអស់កម្មបានជួបគ្នាវិញមានទាំងលុយ ? បុរសម្នាក់ ឈ្មោះធី អាយុខ្ទង់៤០ឆ្នាំមានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូន២០ឆ្នាំធ្លាក់ខ្លួនដើរ ពនេចរផ្សងវាសនា លើភពផែនដីគ្រប់ច្រកល្ហកយកវត្តនិងសាលាដំណាក់ ធ្វើជាផ្ទះស្នាក់អាស្រ័យ ដោយគ្រួសារគិតថាស្លា.ប់បាត់ហេីយ។ ពេលថ្ងៃដើរសុំអាហារគេហូប ដោយមិនគិតថា ឆ្ងាញ់ពិសារអ្វីឡើយ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប មិនបានគិតថា ទឹកមានមេរោគឬយ៉ាងណានោះទេ ។ ជីវិតពិតជាការតស៊ូ ជាតិទើបជាទុក្ខ ពូធី ហាក់មានទេវតា តាមថែរក្សា រាងកាយរបស់គ្រប់យ៉ាង ក្នុងនោះសូម្បីតែឈឺ គ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅ ភូមិ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះ គឺពូធី បានសន្សំលុយដែលបានមកពី ការអាណិតស្រលាញ់ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់យ៉ាង ស្អាតរុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរតាមខ្លួនគ្រប់ ពេលគ្មានអ្នកដឹងថាជាលុយនោះឡើយ ។ 

មនុស្សម្នាផង ទាំងឡាយតែងយល់ថា ពូធី ជាមនុស្ស មានសតិសម្បជញ្ញៈមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ស្ពាយនោះគ្មានអ្នកចាប់អារម្មណ៍ទេ ។ ដោយអស់កម្មអស់ពៀរវេរាកម្មចងក្នុងរយៈពេលជាង២០ឆ្នាំកន្លង ស្រាប់តែបងស្រី របស់ពូធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសដែល ប្រាកដក្នុង ចិត្តថាបានស្លាប់យូរហើយ បើរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់ នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែ នឹកខ្លាំង ស្រាប់តែឮ ដំណឹងថា ប្អូនប្រុសរបស់គាត់ មិនទាន់ស្លាប់ទេ គេឃើញ ឆ្គួតចិត្តដើររើសសំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅម្តុំស្រុកកោះធំខេត្តកណ្ដាល។

ឮដូច្នោះ ស្ត្រីដែលជា បងស្រី បង្កើតពូធី បានពិគ្រោះ យោបល់គ្នាជាមួយបងប្អូន និងកូន ប្រសារហើយក៏ ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុស ចេញដំណើរពី ខេត្តត្បូងឃ្មុំ ទៅស្រុកកោះធំតែម្តងហើយបានជួបដូចក្តីប្រាថ្នា។ ពេលឃើញប្អូនដំបូង អាណិតខ្លោចផ្សាជាពន់ពេក ដោយពូធី ដើរឆ្កឹះសំរាម និងដេកលើ ឥដ្ឋធ្វើជាផ្ទះគាត់ហូរទឹកភ្នែក ហើយប្រថុយចូលទៅ ជិតប្អូនប្រុសស្រែកហៅ ឈ្មោះ ចំណែកពូធី ក៏នៅចងចាំសម្លេងបងស្រីបានផងដែរ ហើយក៏ឡើងជិះម៉ូតូកង់បី មករកវត្តដែលពូធីធ្លាប់ស្នាក់នៅនោះ។ 

ពូធី ក៏បង្គំថ្វាយ ព្រះសង្ឃ ដោយគាត់នឹងលាលោក គ្រូទៅស្រុក កំណើតវិញហើយ ជាហេតុធ្វើឱ្យ មហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗ ក៏យល់ថា ពូធី ឆ្គួតចិត្ត មិនដឹងអ្វីទេ ។ តមកពូធី ប្រាប់ព្រះសង្ឃថា មិននឹងទៅសូមជួយរាប់លុយ គាត់សិនចំនួន៣ការ៉ុងដែលស្ពាយ តាមខ្លួន ពេលនោះ ព្រះអង្គចៅ អធិការវត្ត ក៏ហៅ ញាតិញោមមក អោយជួយរាប់ កាលពីថ្ងៃទី២៩ខែ ឧសភាឆ្នាំ ២០២១។ ពោលគឺប្រាក់ដុល្លា​មានចំនួន៨៣០​$ និងប្រាក់រៀលមានចំនួន​ ១៤,៤២០,០០០​៛​ដប់បួនលានបួនសែនពីរមុឺនរៀល ។ 

សូមបញ្ជាក់ថា ស្ត្រីត្រូវជា បងស្រី ពូធី បានរៀបរាប់ថា មូលហេតុដែល ប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះ ដោយសារឳពុក របស់គាត់បាន ប្រពន្ធចុង ក្រោយ ហើយពូធី រស់នៅមិនចុះសម្រុងនិងគ្នា ក៏សុខចិត្ត ចេញពីផ្ទះ មិនបានប្រាប់អ្នកផ្ទះផងទេ ៕ 

 ប្រភព Vadthanak Preap






















 

Previous Post Next Post